ប្រវត្តិវត្តឃ្លាំង កម្ពុជាក្រោម

ព្រះវិហារវត្តឃ្លាំង កសាងគ.ស ១៥៣២ ព.ស​ ២០៧៦

ប្រវត្តិវត្តឃ្លាំង

វត្តឃ្លាំងជាវត្តពុទ្ធសាសនាខ្មែរមួយឋិតនៅក្នុងសង្កាត់ទី៦ ទីក្រុងឃ្លាំង ខេត្តឃ្លាំង បានកសាងឡើងនៅក្នុងសតវត្ស៍ទី១៦ ព.ស២០៧៣ គ.ស១៥៣២។
បើតាមប្រវត្តិវត្ដដែលបានចារក្នុងសាស្ត្រាស្លឹករិតពីបូរាណមកថា៖ក្នុងរាជព្រះបាទអង្គចន្ទ័បានសោ្យរាជជាព្រះរាជាមាននាមថា ចន្ទរាជា នារាជធានីលង្វែក។ ក្រោយមកទ្រង់ក៏បានសព្វព្រះរាជហ្ឬទ៍យ
តែងតាំងលោកឧកញ៉ា​ ពញាតាត មានងារ្យជាស្និទ្ធភូបាលឲ្យឡើងជាស្ដេចត្រាញ់គ្រប់គ្រងដំបន់បាស័ក(សព្វថ្ងៃខេត្តឃ្លាំង)ជាជហ្វាយខេត្តនៅទីនោះ ដើម្បីត្រួតពិនិត្យក្នុងការដឹកបញ្ជុនសួយសាអាករពីដំបន់បាស័ក មកថ្វាយព្រះរាជាទៅតាមប្រពៃណីពីបុរាណរហូតមក។
ចំណេរខាងក្រោយមក លោកជហ្វាយពញាតាត ក៏បានគិតថានឹងកសាងវត្តមួយនៅទីរួមខេត្តនេះ រួចលោកក៏បានបបួលប្រជាជននឹងមន្ត្រីក្រោមឪវាទទាំងអស់នាំគ្នា ចាប់ផ្ដើមកសាងវត្តមួយដែលបានគិតហើយនោះ។ ដំបូងឡើយកសាងបានត្រឹមតែប្រកស្លឹកជា
បណ្ដោះអាសន្នប៉ុណ្ណោះ រហូតដល់បានកសាងរួចជាស្រេចហើយ ទើប
លោកបានអញ្ចើញទៅកាន់វត្តហ្លួងបាស័ក(បាយឆៅ) ដើម្បីទូលថ្វាយ
សូមនិមន្តព្រះឧបជ្ឈាយ៍ព្រះនាម ថាច់សុខ ព្រះជន្ន៦១ ដែលមានវស្សាផ្នួសបាន៤០ហើយនោះ បានអារធនាមកគង់ក្នុងវត្តដែលទើបតែកសាង រួចក៏បានតែងតាំងព្រះអង្គជាព្រះមេគណខេត្តឃ្លាំងតាំងពីពេលនោះមក។​ ដោយយល់ឃើញថា វត្តកសាងនៅក្នុងដំបន់ឃ្លាំង(ទីសម្រាប់ផ្ទុករបស់របរផ្សេងសម្រាប់ព្រះរាជា)ក៏បានសម្រេចប្រសិទ្ធិនាមវត្តថាៈ វត្តឃ្លាំង ជារៀងរហូតមកដល់សព្វថ្ងៃ។វត្តមានផ្ទៃដីប្រមាណ ៣.៨០០ម៉ត្រែការ៉េ ដោយមានកុដិ,ព្រះវិហារ,
សាលាជាដើម សង់តាមរចនាបទខ្មែរសុទ្ធសាត ចាប់តាំងពីបានកសាងវត្តហើយនោះ បានឆ្លងកាត់ព្រះឧបជ្ឈាយ៍ជាច្រើនចូចជា៖
១.ព្រះឧបជ្ឈាយ៍មេគណខេត្ត ព្រះនាមថាច់សុខ
២.ព្រះឧបជ្ឈាយ៍ ព្រះនាម ថាច់មាស
៣.ព្រះឧបជ្ឈាយ៍ព្រះនាម គីមតើន
៤.ព្រះឧបជ្ឈាយ៍ព្រះនាម ថាច់គន់
៥.ព្រះឧបជ្ឈាយ៍ព្រះនាម ថាច់អន
៦.ព្រះឧបជ្ឈាយ៍ព្រះនាម ថាច់រស់
៧.ព្រះឧបជ្ឈាយ៍ព្រះនាម ថាច់សុខ
៨.ព្រះឧបជ្ឈាយ៍ព្រះនាម ថាច់ព្រហ្ម
៩.ព្រះឧបជ្ឈាយ៍ព្រះនាម ថាច់សេដ្ឋ
១០.ព្រះឧបជ្ឈាយ៍ព្រះនាម ថាច់សារី
១១.ព្រះឧបជ្ឈាយ៍ព្រះនាម ថាច់ហាវ
១២.ព្រះឧបជ្ឈាយ៍ព្រះនាម សឺនពាម
១៣.ព្រះឧបជ្ឈាយ៍ព្រះនាម លីវ៉ា
១៤.ព្រះឧបជ្ឈាយ៍ព្រះនាម ឡឹមប្រាក់
១៥.ព្រះឧបជ្ឈាយ៍ព្រះនាម លីវសម
១៦.ព្រះឧបជ្ឈាយ៍ព្រះនាម ទ្រីវកាវ
១៧.ព្រះឧបជ្ឈាយ៍ព្រះនាម លីវឌួង(ពីឆ្នាំ១៨៩៣ដល់ ១៩២៨)
១៨.ព្រះឧបជ្ឈាយ៍ព្រះធម្មវង្សា ថាច់លន់(ពីឆ្នាំ១៩២៨ ​ ១៩៥៦)
១៩.ព្រះឧបជ្ឈាយ៍ ត្រឹងខែន(១៩៥៦ដល់១៩៥៩)ពលីជីវិត
២០.ព្រះមេគណព្រះរតនប្បញ្ញោមហាថាច់ប៉ិច(១៩៥៩ដល់១៩៧៦ដោយសារវិបត្តិបាត់ព្រះកាយ)
២១.ព្រះឧបជ្ឈាយ៍ព្រះវិនយធរោ មហាតាំងនោ ក្នុងឋានៈជាប្រធានពុទ្ធិកគណៈសង្ឃាភិបាលខេត្ត នឹងជាអនុប្រធានសមាគមន៍ព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តឃ្លាំង ជាព្រះចៅអធីការពីឆ្នាំ១៩៧៦ រហូតដល់បច្ចុប្បន្ននេះ។
ព្រះវិហារបានកសាងជាថ្មីកាលឆ្នាំ១៩១៨ ក្នុងសំណាក់ព្រះឧបជ្ឈាយ៍ព្រះនាម លីវឌួង មានចារិកមួយនៅខាងក្រោយបល្ល័ង្គព្រះជីវ៍ថាៈព្រះតេជគុណ លីវឌួង ជាព្រះចៅអធិការទី១៧ គ្រប់គ្រងពីឆ្នាំ១៨៩៣ ដល់១៩២៨ បានកសាងព្រះពុទ្ធបដិមា ក្នុងព.ស២៤៦០ ដោយមាន
ការឧបត្ថម្ភពីគ្រួសារ លោកតាឡឹមសុន។
ក្នុងឆ្នាំ១៩២៨ វត្តឃ្លាំងបានទទួលដំណើរទស្សនាកិច្ចរបស់គណៈមន្ត្រីជាន់ខ្ពស់ រេស៊ីដង់បារាំងប្រចាំឥណ្ដូចិន ជាមួយក្រុមសមាជិកព្រះរាជបណ្ដាល័យនៅកម្ពុជាដែលមានលោកស្រី សុយសាន្តកាប្បឺឡែសនឹងសម្ដេចព្រះមហាសុមេធាធិបតី(វជិរប្បញ្ញោ)ព្រះនាម ហួតតាត(កាល
នៅជាព្រះសង្ឃវិជ្ជា)ជាប្រមុខ ក្រោមព្រះរាជឪង្ការព្រះបាទសម្ដេចព្រះស៊ីសុវត្ថិមុនីវង្ស ជាព្រះចៅក្រុងកម្ពុជាធិបតី បញ្ជាដើម្បីយករបាយការសិក្សារបស់ព្រះសង្ឃនឹងប្រជាពលរដ្ឋនៅទីនោះ។(សេចក្ដីពិស្ដារមាននៅក្នុងទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩២៨ភាគទី៨)។
ក្នុងឆ្នាំ១៩៤២ បានសម្ពោធឆ្លងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យរងនៅក្រោមវត្តមានព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ព្រះចៅក្រុងកម្ពុជាធបតី នឹងវត្តមានសម្ដេចព្រះមហាសុមេធាធិបតីជោតញ្ញាណោ ព្រះនាមជួនណាត ជាសម្ដេចព្រះមហាសង្ឃរាជទី១(កាលនៅជាព្រះពុទ្ធឃោសាចារ្យ ចាងហ្វាងសាលាបាលីជាន់ខ្ពស់)ជាគណៈអធិបតីក្នុងពិធីបុណ្យនោះ។
រហូតមកដល់ឆ្នាំ១៩៩០ វត្តឃ្លាំងត្រូវបានក្រសួងវប្បធម៌នឹងពណ៌មាន នៃរដ្ឋាភិបាលប្រទេសវៀតណាម បានចេញសេចក្ដីសម្រេចលេខ៨៤/QD BVHTT ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៩០ បានទទួលស្កាល់ស្ថាបត្យាកម្ម នឹងសិល្បៈវត្តឃ្លាំង ថាជាសម្បត្តិបេតិកភណ្ឌថ្នាក់ជាតិ។
ចាប់ពីឆ្នាំ១៩៩៣មក ជារៀងរាល់ឆ្នាំមានព្រះសង្ឃខ្មែរមកពីបណ្ដាខេត្តនានា បានមកសិក្សាផ្នែកខាងពុទ្ធចក្រ នឹងអាណាចក្រពីថ្នាក់ទី៦ ដល់ទី១២មានឈ្មោះថាៈ សាលាបំពេញវិជ្ជាបាលីណាមបូ៕

ដោយគណៈធម្មចារ្យខេត្តពលលាវថ្ងៃសៅរ៍៤រោចខែអាសាធឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០
ខែកក្កដា ឆ្នាំ២០១៩។ការបង្កើតសាលាបាលីជាន់ខ្ពស់នៅខេត្តឃ្លាំងនាទសត្តវត្ស៍ទី២០ដល់៤០សាលាបាលីវត្តឃ្លាំងមានទួនាទីយ៉ាងសំខាន់ សម្រាប់ទ្រទ្រង់អ្នកសិក្សាភាសាបាលីជំនាន់នោះ តែពុំទាន់បានជាទ្រង់ទ្រាយធំនៅឡើយ រហូតដល់មានការស្នើរបស់អ្នកស្រី
សុយហ្សាន្តការបឺឡែស ក្នុងនាមជាប្រធានព្រះរាជបណ្ដាល័យនៃព្រះរាជាណាកម្ពុជា(ក្រោយមកជាលេខាធិកាក្រសួងពុទ្ធសាសនបណ្ឌិត្យ) អ្នកស្រីបានស្នើដល់លោករេស៊ីដង់ជាន់ខ្ពស់ប្រចាំនៅកូសាំងស៊ីន ដើម្បីបានជាប្រយោជន៍ដល់សាធារណៈជនជាវិសេសដល់ព្រះពុទ្ធសាសនាខ្មែរ។
ក្រោយមកក៏បានយកទីកន្លែងវត្តឃ្លាំងនេះ ជាទីស្នាក់ការបណ្ដោះអាសន្ន រហូតដល់មានការឧបត្ថម្ភពីសំណាក់មហាជនពីគ្រប់ទិសទី ដល់បានកសាងសម្រេចជាស្ថាពរនៅចុងឆ្នាំ១៩៤១។
ដល់ឆ្នាំ១៩៤២ អគ្កាធិការនេះបានសម្ពោធឆ្លងជាផ្លូវការមានឈ្មោះថា៖ក្រុមសមាគមសិក្សាខេមរវិទ្យាល័យប្រចាំដែនកូសាំងស៊ីនឬហៅថា ក្រសួងពុទ្ធសាសនាបណ្ឌិត្យរង(បន្ទាប់ពីកម្ពុជា)។
ជាកត្តិយសក្នុងការចូលរួមមានគណៈប្រតិភូជាន់ខ្ពស់មានវត្តមានព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ជាព្រះចៅក្រុងកម្ពុជាធិបតីនឹងសម្ដេចព្រះមហាសុមេធាធិបតីជោតញ្ញាណោព្រះនាមជួនណាត(កាលនៅជាព្រះពុទ្ធឃោសាចារ្យជាចាង
ហ្វាងសាលាបាលីជាន់ខ្ពស់)យាងព្រះរាជទស្សនាកិច្ចដ៏ថ្លៃថ្លានេះ។ក្រៅពីមានទួនាទីជាសមាគមសិក្សាខេមរវិទ្យាល័យនៅកូសាំងស៊ីន អគ្គាធិការនេះបានបំពេញនូវការសិក្សាអំពីទំនៀមទម្លាប់របស់ប្រជាជនខ្មែរនៅដំបន់ដែនបាស័ក ថែមទាំងចូលរួមអភិរក្សសាសនពិធី ដែលជាប្រពៃណីនៃពុទ្ធសាសនិកជន។
វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យរងនឹងសាលាបាលីជាន់ខ្ពស់បានផ្សារជាប់ជាមួយគ្នា តែវិទ្យាស្ថានបានដើរតួជាមន្ទីររដ្ឋបាលនៃសាលាបាលីជាន់ខ្ពស់។ បើតាមលក្ខណន្តិករបស់សាលាបាលីនេះបើបេក្ខសាមណសិស្សអង្គណា បានបញ្ចប់ថ្នាក់សាលាបាលីរងឬ(ពុទ្ធិកបឋមសិក្សា)អាចចូលបន្តការសិក្សានៅសាលាបាលីជាន់ខ្ពស់នៅវត្តឃ្លាំងពី៣ដល់៤ឆ្នាំទើបចប់។ ប្រសិនជាមានឪកាស
អាចទៅបន្តការសិក្សានៅសាលាជាន់ខ្ពស់ក្រុងភ្នំពេញទៀត។វិទ្យាស្ថាននៅខេត្តឃ្លាំងនេះ ជាវិទ្យាស្ថានមុនគេបង្អស់ដែលបានបើកជាប្រយោជន៍ដល់ព្រះសង្ឃខ្មែរ ដែលមានប្រាថ្នាមករៀននៅទីក្រុងភ្នំពេញ ក្នុងមួយឆ្នាំៗ វិទ្យាស្ថាននេះបានបញ្ចូលព្រះសង្ឃឲ្យមកសិក្សាមានចំនួន២០អង្គ(មានតាំងពីក្រប់ខេត្តក្នុងដំបន់)
ដោយមានការចុះហត្ថលេខារបស់ប្រធានពុទ្ធសាសនបណ្ឌិត្យជាសក្ខីភាព។
ការគ្រប់គ្រងក្នុងរចនាសម្ពន្ធនោះមានប្រធាន១,អធិបតីរង១,លេខាធិការនឹងសមាជិកជាច្រើន ក្នុងនោះព្រះឧបជ្ឈាយ៍វត្តឃ្លាំងព្រះមហាឌិញប្រាជ្ញជាប្រធាន,ឧកញ៉ាចៅជហ្វាយខេត្តឡឹមឯមជា(ដុកភូសឺនឹងជាឧត្តមមន្ត្រីទីសម្រាកប្រចាំប្រទេសកម្ពុជានឹង
ជាអតីតប្រធានស្ថាបនាមិត្តសមាគមន៍ខ្មែរកម្ពុជាក្រោមឆ្នាំ១៩៣៧)ជាអធិបតីរង ព្រមទាំងព្រះង្ឃជាច្រើនព្រះអង្គទៀតមានដូចជាព្រះឧបជ្ឈាយ៍ព្រះឥន្ទប្បញ្ញោ មហាយ័ញយីនវត្តពាងសំរិទ្ធិ,ព្រះឧបជ្ឈាយ៍ព្រះវិជ្ជារតនបញ្ញា មហាតាំងកែវ(អនុគណស្រុកអណ្ដូងទឹក),ព្រះឧបជ្ឈាយ៍ឧត្តមប្រឹក្សាបញ្ញាវិសាលត្ថេរឡឹម
ប៉ែនវត្តបាយឆៅ,ព្រះឧបជ្ឈាយ៍ព្រះសីលវិសុទ្ធោឡឹមទាវវត្តព្រែកពិន្ទងជាលេខាធិការ,ព្រះឧបជ្ឈាយ៍ព្រះមហាត្រឹងអ៊ឹមវត្តពោធិ៍សត្ថារាមជាព្រះវិន័យធរ ព្រមទាំងសមាជិកជាច្រើនអង្គនឹងរូបដទៃទៀត។
សូមបញ្ជាក់ថា៖ក្រោយពីព្រះឧបជ្ឈាយ៍មហាឌិញប្រាជ្ញបានសុគតទៅ សមាជិកវិទ្យាស្ថានបានតែងតាំងព្រះឧបជ្ឈាយ៍ព្រះមេគណរតនប្បញ្ញោ មហាថាច់ប៉ិច ជានាយកវិទ្យាស្ថានពីឆ្នាំ១៩៥០ដល់១៩៧៦(ដោយមានវិបត្តិចលាចលពីព្រឹត្តិការណ៍ក្នុងពិធីបុណ្យសី
មាវត្តពោធិវិសាលជ្រោយទឹមកណ្ដាល ក្រោយពេលបញ្ចប់កម្មវិធីព្រះមេគណខេត្តថាច់ប៉ិចនឹងព្រះឧបជ្ឈាយ៍មហាថាច់ធឿនបានបាត់ព្រះកាយ)។
ក្រោយពីថ្ងៃ៣០ខែមេសា ប្រទេសជាតិបានឯករាជ្យទាំងស្រុងហើយនោះ វិទ្យាស្ថានមានការអាក់ខានជាបន្តបន្ទាប់គឺ៖
ផ្លាស់ពីវិទ្យាស្ថាន មកជាសាលាបាលីជាន់ខ្ពស់វិញដោយសាតែមានសង្រ្គាមទើបតែបញ្ចប់។
បាត់បង់ធនធានមនុស្ស ក្នុងនោះមានព្រះសង្ឃចាស់ៗបានសុគតទៅ។វិបត្តិបែងចែកខេត្តចេញពីគ្នា ក្រោយពីបានរំដោះទាំងស្រុង។
បន្ទាប់ពីបានឃើញក្ដីវិបត្តិទាំងនេះហើយ ទើបមានការទាមទាររដ្ឋាភិបាលសាធារណរដ្ឋ(យួនកុម្មុនិស្ត)ក្នុងនោះដោយមានព្រះឧបជ្ឈាយ៍ព្រះជោតិបញ្ញា មហាលីធី អតីតជាមន្ត្រីសង្ឃថ្នាក់មជ្ឈឹមនឹងជាអនុគណស្រុកជ្រោយញ បានស្នើឲ្យមានការបើកឡើងវិញនូវសាលាបាលីជាន់ខ្ពស់កាលពីចុងសត្តវត្ស៍ទី២០នៅឆ្នាំ១៩៩៣។ រួចក៏បានបោះឆ្នោតជ្រើសតាំងព្រះឧបជ្ឈាយ៍ព្រះអគ្គជាតិ មហាយឿងញើង (បច្ចុប្បន្នជាសម្ដេចព្រះសង្ឃនាយករងនៃសមាគមពុទ្ធសាសនាវៀតណាម ប្រធានសមាគមន៍ព្រះសង្ឃសាមគ្គីស្នេហាជាតិណាមបូ)វត្តព្រែកអណ្ដើកជាចាងហ្វាង,ព្រះឧបជ្ឈាយ៍ព្រះវិនយធរោមហាតាំងនោ(បច្ចុប្បន្នជាប្រធានពុទ្ធិកសមាគ
មសង្ឃខេត្តឃ្លាំង)ជាចាងហ្វាងរង។
រួចក៏បានប្ដូរឈ្មោះពីសាលាបាលីជាន់ខ្ពស់ មកជាសាលាបំពេញវិជ្ជាបាលីណាមបូវិញ រហូតមកដល់សព្វថ្ងៃនេះ។
មកដល់ដើមសត្តវត្ស៍ទី២១ វិទ្យាស្ថានបាននៅត្រឹមតែជាចំណែកដ៏តូចមួយក្នុងនាមជាប្រធានពុទ្ធិកសិក្សាខេត្តប៉ុណ្ណោះ។ការបាត់បង់នេះ ជាមូលហេតុធ្វើឲ្យវិទ្យាស្ថានឈប់ដំណើរការតាំងពីពេលនោះ មកដល់សព្វថ្ងៃ។
បច្ចុប្បន្នមន្ទីរវិទ្យាស្ថាននេះ ត្រូវបានធ្វើជាមន្ទីររដ្ឋបាលរបស់សាលាគណខេត្តឃ្លាំង នឹងជាមជ្ឈមណ្ឌលទីស្នាក់ការរបស់សមាគមន៍ព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តឃ្លាំង៕
ដោយ៖គណៈធម្មាចារ្យខេត្តពលលាវថ្ងៃពុធ១២រោចខែចេត្រឆ្នាំកុរឯកស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី១ខែ៥ឆ្នាំ២០១៩៕

ក្តីស្រម៉ៃរបស់ជនជាតិវៀតណាម

ផែនទីក្នុងក្តីសុបិន្តជនជាតិវៀតណាម

គោលដៅរបស់វៀតណាមនៅកម្ពុជាគឺតាមការយល់ឃើញរបស់ខ្ញុំគឺថា វៀតណាមមានបំណងបង្កើតសហព័ន្ធឥណ្ឌូចិន ហើយខ្មែរក្រហមត្រូវបានគេមើលឃើញថាជាឧបសគ្គសម្រាប់ជម្រើសរបស់ពួកគេជាជាងជួយសង្គ្រោះប្រជាជនកម្ពុជា។

ចងចាំរឿងនេះទេ?

គំនិតមនោសញ្ចេតនាជាតិនិយមរបស់វៀតណាម ដោយមិនគិតពីរបបមួយណាដែលនិយាយអំពីការទាមទារប្រទេសកម្ពុជានិងប្រទេសឡាវជាផ្នែកមួយនៃការដណ្តើមយកបាននេះ។ វាត្រូវបានបង្ហាញដោយគំនិតរបស់ហូជីមិញនៃសហព័ន្ធអន្តរប្រទេសនៃអាស៊ីអាគ្នេយ៍ ដូច្នេះគាត់កំពុងអនុវត្តន៍ ទៅតាមគោលដៅដែលបានគ្រោងទុក។

សម្រាប់ជនជាតិវៀតណាមវាមិនមែនជាបញ្ហាថា តើមានជនជាតិខ្មែរប៉ុន្មាននាក់ដែលត្រូវបានសម្លាប់នោះទេ អ្វីដែលជាបញ្ហានោះគឺថា តើពួកគេអាចបង្កើតសហព័ន្ធបានឬទេ? នេះជាបំណងរបស់ពួកគេ ដែលបានសង្ឃឹមទុកនិងកំពុងសម្លឹងរក៖

ជនជាតិវៀតណាមសុបិន្តយ៉ាងធំធេងអំពីរឿងនេះ ហើយប្រហែលជាពួកគេចង់យកប្រទេសកម្ពុជាទាំងអស់និងបញ្ចូលជាផែនទីវៀតណាម។ ជាការពិតអ្វីដែលយើងបានឃើញនៅពេលក្រោយគឺថា តើបក្សកុម្មុយនីស្តចិននិងវៀតណាមបានចាប់ផ្តើមការប្រកួតប្រជែងចាស់របស់ពួកគេដែលនាំឱ្យមានសង្គ្រាមរវាងប្រទេសទាំងពីរនៅពេលដែលវៀតណាមដកអាយ៉ងរបស់ចិននៅកម្ពុជាដោយរបៀបណា? ប៉ុន្តែវាមិនធ្វើឱ្យវៀតណាមក្លាយជាអ្នកគាំទ្របុព្វហេតុរបស់កម្ពុជាទេ ផ្ទុយទៅវិញពួកគេចង់ធ្វើឱ្យប្រទេសកម្ពុជាក្លាយជារបស់ខ្លួន ហើយពួកគេបាននឹងកំពុងអនុវត្តន៍, វារំលឹកខ្ញុំអំពីពេលវេលាដែលហូជីមិញស្ថិតនៅក្នុងប្រទេសបារាំង។ នៅពេលនោះគាត់បានស្នាក់នៅទីនោះ ពេលដែលអឺរ៉ុបខាងកើតមានសង្គ្រាមរវាងលីទុយអានីនិងប៉ូឡូញនិងហ្សែនហ្គីស្គីហ្សីនៅវីលីនីស (ហូបានស្នាក់នៅប្រទេសបារាំងពីឆ្នាំ ១៩១៩ ដល់ ១៩២៣) ។ ខ្លួនគាត់ត្រូវបានជះឥទ្ធិពលដោយមនោគមវិជ្ជាខ្លះនៃសហព័ន្ធ ដូច្នេះគាត់បានព្យាយាមធ្វើដូចគ្នានឹងប្រទេសកម្ពុជា (ប្រហែលជាការបះបោររបស់ហ្សេលហ្គូសស្គីដែលបានគ្រោងទុកស្រដៀងគ្នានៅភ្នំពេញ) ដែលត្រូវបានរក្សាទុក ដោយក្រុងហាណូយ នៅទីបញ្ចប់វាបានប្រែក្លាយទៅជាសង្រ្គាមគឺ ១០ ឆ្នាំបន្ទាប់ពីហូបានចាកចេញពីពិភពលោកនេះ។

ប្រជាជនកម្ពុជាត្រូវជួបប្រទះការអត់ឃ្លានរហូតដល់ស្លាប់ ទោះបីជាមានការមកដល់របស់កងទ័ពវៀតណាមក៏ដោយ ក៏មនុស្សជាច្រើននៅតែបន្តភៀសខ្លួនទៅកាន់ប្រទេសថៃនិងម៉ាឡេស៊ី។ សូម្បីអាមេរិកក៏ត្រូវចាកចេញដូច្នេះតើវៀតណាមយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជាទេ? ចម្លើយគឺទេ

ក្រុមកុម្មុយនីស្តនៅក្នុងប្រទេសវៀតណាមមិនបំណងជួយប្រជាជនកម្ពុជាទេ ព្រោះពួកគេកំពុងអនុវត្តន៍សុបិន្របស់ពួកគេ ក្នុងការកាន់កាប់ទឹកដីនៅអាស៊ីអាគ្នេយ៍តែប៉ុណ្ណោះ។

សម្រង់អត្ថបទរបស់លោក Ziaddine Chahoudi

ប្រវត្តិសាស្រ្ត

ក្រុមទាហានអាមេរិកនៅក្នុងសង្រ្គាមវៀតណាម

តើវៀតណាមគួរដឹងគុណកម្ពុជាឬកម្ពុជាត្រូវដឹងគុណវៀតណាម?

សង្រ្គាមនៅយួនខាងត្បូងត្រូវបានចែកជា៤ ប្រភេទ គឺសង្រ្គាមលើអាកាស, សង្រ្គាមលើទឹក, សង្រ្គាមលើដី, និងសង្រ្គាមក្រោមដី។ សង្រ្គាមអាកាសបានប្រព្រឹត្តទៅដោយការទម្លាក់គ្រាប់បែក១.០០០.០០០តោនលើយួនខាងត្បូង, ដោយឧទ្ធម្ភាគចក្រនិងយន្តហោះគ្រប់ធុនរាប់ពីតេ ២៨ រហូតដល់ បេ ៥២ ។ គ្រឿងអាវុធដែលបានធ្វើឲ្យស្អុយឈ្មោះអាមេរិកខ្លំាងជាងគេគឺ ជាតិម្ស៉ៅគីមី សម្រាប់ជម្រុះស្លឹកឈើនិងគ្រាប់បែកណាប៉ាល។ គ្រាប់នេះ កើតមកពីល្បាយនៃប្រេងសំាងជាមួយណាហ្វតេណាតនិងប៉ាលមីតាត ដឺ សូដ្យូម, ជួនកាលមានលាយហ្វូស្វ័រផង។ អំណាចកម្តៅដែលផ្តល់ ដោយធាតុឆេះទាំងនេះ កើនឡើងដល់សីតុណ្ហភាព២.០០០ អង្សាសេ, ហើយកំណកណាប៉ាលដែលជាប់លើស្បែកឆេះដល់ឆ្អឹង។ ឧទ្ធម្ភាគចក្រ៤.៣២០គ្រឿងត្រូវបានបាញ់ធ្លាក់ ដោយយៀកកុង។ ចំណែកសង្រ្គាមជើងទឹកវិញ បានប្រព្រឹត្តទៅជាពិសេសនៅដីសណ្តរនៃទន្លេមេគង្គ, ដើម្បីវាយប្រហារក្បួនទូកដែលដឹកនំាគ្រឿងអាវុធ, ស្បៀងអាហារនិងពលទាហានយៀកកុង។ នៅតាមឆ្នេរសមុទ្រយួន មានមូលដ្ឋានធំនៅ​ដាណាង។ ដែលក្រោយឆ្នំា១៩៧៥ បានក្លាយជាមូលដ្ឋាននាវាចរណ៍ សំខាន់បំផុតរបស់សហភាពសូវៀតនៅអាស៊ីភាគអាគ្នេយ៍។

សង្រ្គាមជើងគោក នៅរដូវក្តៅនៃឆ្នំា១៩៦៩ ទាហានអាមេរិកបានកើនឡើងដល់ ៥០០.០០០នាក់, មានប្រើរថយន្តបន្ទុកតូចធំ, រថពាសដែក សម្រាប់ដឹកទាហាន, រថគ្រោះធុនធ្ងន់, កំាភ្លើងត្បាល់, កំាភ្លើងធំ១០៥មម.., ១៥០មម,​ និង២៥០មម, ព្រមទាំងបរិក្ខារអសន្យាណូសម្រាប់ប្រតិបត្តិការនៅវេលាពេលយប់, គ្រឿងរ៉ាដា, ឧបករណ៍សម្រាប់ស្តាប់ស្នូរជើងដើរ និងសម្លេងមាត់និយាយហើយពិសេសបំផុត មានរហូតដល់ប្រដាប់ស្រូបក្លិននៃលាមកមនុស្ស ដែលបន្លឺសម្លេង ពេលណាមានក្លិនស្អុយ។

សង្រ្គាមក្រោមដី ជាសង្រ្គាមចម្លែកជាងគេដែលក្រៅពីទីជម្រកក្នុងដែនដីខ្មែរ ហើយនៅពេលស្លឹកឈើជ្រុះអស់ដោយថ្នាំគីមី, យៀកកុងត្រូវសម្ងំក្នុងលេណដ្ឋានដែលជារូងនៅក្រោមដី ដើម្បីគេចពីការ( តាមរកហើយកម្ទេចចោល)។ ទឹកដីយួនខាងត្បូងបានក្លាយជារូងកណ្តៀរយៀកកុង, ហេតុដូច្នោះហើយបានជាអាមេរិកប្រឌិតបង្កើតប្រដាប់សម្រាប់ស្រូបក្លិនលាមកមនុស្ស។

  ក្នុងតំណាក់កាលនេះ ខ្ញុំបាទសូមឆ្លៀតឱកាស ដើម្បីសួរលោកអ្នកអានឡើងវិញថា៖​ បើគ្មានទីជម្រកក្នុងដែនដីខ្មែរទេ, បើគ្មានគ្រឿងអាវុធដែលត្រូវបានបញ្ជូនកាត់ប្រទេសខ្មែរទេ, ហើយបើគ្មានស្បៀងអាហារនិងបរិក្ខារចំនួន៨០% ពីខ្មែរទេ, តើសង្រ្គាមយៀកកុងអាចក្លាយទៅជាយ៉ាងណា?

ឧត្តមភាពនៃមធ្យោបាយខាងយោធាអាមេរិកអាចឲ្យសន្សំសំចៃជីវិត នៃពលទាហានអាមេរិកម្នាក់ទល់នឹងជីវិតយៀកកុង១០នាក់។ ការតស៊ូរបស់យួនកុម្មុយនីស្ត ដែលមានការគាំទ្រយ៉ាងប្តូរផ្តាច់ពីសហភាពសូវៀតនងិចិន ហើយទោះជាមិនអាចបោះបង់ចោល, បានស្ថិតក្នុងក្តីអស់សង្ឃឹម។ មេដឹកនំានៅហាណូយ ចាប់ផ្តើមយល់ច្បាស់ ចាប់ពីចុងឆ្នំា១៩៦៧ ថា បើពួកគេនៅសម្ងំតែក្នុងរូងកណ្តៀរហើយបន្តធ្វើសង្រ្គាមឆ្មក់ ដូច្នេះ, ពួកគេនឹងត្រូវស្ថិតនៅទីនោះ រហូតដល់ស្លាប់។ ចំពោះ យ៉ ង្វៀង យ៉ាប់, ដែលធ្លាប់មានថ្វីដៃនៅឌៀនបេនភូ កាលពីសង្រ្គាមឥណ្ឌូចិនទីមួយ, ( មធ្យោបាយមានតែមួយ គឺបញ្ចេញកណ្តៀរទាំងអស់ពីក្នុងរូង ដែលពួកគេនឹងត្រូវស្លាប់ ហើយវាយសម្រុកតែមួយលើកផ្តាច់ព្រ័ត្រទៅលើក្រុងទាំងអស់នៅយួនខាងត្បូង។ ការវាយប្រហារជាទូទៅ អាចកម្ទេចកម្លាំងទប់ទល់របស់យួនខាងត្បូងបាន)។

ជាល្បែងភ្នាល់មួយមានគ្រោះថ្នាក់, ព្រោះពលទាហានទាំងនេះ ដែលធ្លាប់ថ្នឹក តែជាមួយសង្រ្គាមទ័ពព្រៃ ធ្វើម្តេចនឹងអាចសម្របខ្លួនជាមួយសង្រ្គាមចេញមុខព្រមទាំងអានុភាពនៃគ្រឿងសព្វាវុធអាមេរិកបាន។ យ៉ាងណាក៏ដោយ, ចំពោះជោគជ័យ, យ៉ ង្វៀង យ៉ាប់ បានសង្ឃឹមយ៉ាងមំាទៅលើការបះបោរជ្រោមជ្រែងពីសំណាកប្រជាជនក្នុងទីក្រុង។ លទ្ធភាពអាចកើតមាន ហើយទោះបីយ៉ាងណា យ៉ាប់គ្មានផ្លូវជ្រើសរើសផ្សេងទេ។ នៅដើមខែមករា ១៩៦៨ យ៉ ង្វៀង យ៉ាប់ បានបញ្ចូនដល់កម្រិតអតិបរមានូវគ្រឿងអាវុធ, ស្បៀងអាហារនិងពលទាហានតាមផ្លូវលំហូជីមិញ មកយួនខាងត្បូង ហើយកម្មករផ្នែកដឹកជញ្ចូនរាប់ពាន់នាក់ត្រូវស្លាប់ ដោយហេវហត់។ នៅចុងខែមករា ១៩៦៨ ពលទាហាន១០០.០០០នាក់ បានត្រៀមខ្លួនជាស្រេចសម្រាប់ការវាយសម្រុកផ្តាច់ព្រ័ត្ត។ កាលបរិច្ឆេទត្រូវបានជ្រើសរើស យ៉ាងផ្ចិតផ្ចង់ គឺថ្ងៃបុណ្យចូលឆ្នំាយួនទី៣០ មករា ១៩៦៨។

អត្តបទដកស្រង់៖ សោម សេកកុមារ

Design a site like this with WordPress.com
Get started