Category Archives: Uncategorized
ការភៀសខ្លួនរបស់ខ្ញុំ
នៅថ្ងៃទី១៦ តុលា ១៩៤៥ វេលាម៉ោង ១១ កន្លះថ្ងៃពួកសម្ព័ន្ធមិត្ត បានឡោមចាប់លោក ស៊ឹង ង៉ុកថាញ់ នៅវិមានរដ្ឋាភីបាលយកទៅ ។ បានដំណឹងនេះភ្លាម ខ្ញុំជាអ្នកមានខ្លួនស្រាប់ ក៏ត្រូវតែភៀសខ្លួនចេញទៅក្រៅដូចបានគ្រោងទុក ។ ខ្ញុំជុំនុំនឹងគ្រួសារឃើញថា ត្រូវភៀសទៅនៅនឹងមាត្រឡាចរបស់ខ្ញុំ ឯបាត់ដំបង ដែលកាលនោះ ខេត្តបាត់ដំបងសៀមនៅត្រួតត្រាជារបស់សៀម។ ឯការដែលធ្វើដំណើរគឺត្រូវពង្វាងផ្លូវកុំឲ្យគេតាមចាប់បាន។ គឺថាមិន ត្រូវចេញទៅតាមផ្លូវខាងជើងភ្នំពេញត្រង់ទៅតែម្តងទេ ព្រោះពួកប៉ូលីសនិងគិញបារាំងត្រៀបត្រានៅផ្លូវនេះ ចាំចាប់ពួកអ្នកភៀសខ្លួនចេញទៅសៀម។ ខ្ញុំត្រូវបង្វែងផ្លូវទៅខាងទន្លេធំ កំពង់ចាម រួចសឹមបកមកព្រែកក្តាមវិញ វាងពួកគិញបារាំងនៅម្តុំគីឡូលេខ ៦ ភ្នំពេញផង និងបំបាត់ដានផង។ ម្យ៉ាងទៀតការចេញដំណើរតាមដងទន្លេធំនេះ ខ្ញុំក៏អាចបានជួបនឹងមិត្តភក្តិអ្នកបដិវត្តន៍ច្រើនគ្នាទៀត នៅតាមដងទន្លេធំ ខ្ញុំនឹងបានជម្រាបមិត្តទាំងនោះឲ្យជ្រាប ពីព្រឹត្តការណ៍ថ្មីៗ រួចនិងលាគេទៅក្រៅស្រុកផង។ គ្រួសារខ្ញុំបានព្រមព្រៀងតាមនេះ ដោយណាត់គ្នាទៀតថា ខ្ញុំទៅដល់ទន្លេបិទ ឲ្យសំណាក់នៅនឹងផ្ទះបងប្រុសខ្ញុំ ប៊ុណ្ណ ចន្ទ ថាត់ ធ្វើការនៅហាងសំាងសែល ទន្លេបិទ ឯគេនៅឯភ្នំពេញឯណោះនឹងយកឡានមួយចេញទៅកំពង់ចាម ចាំទទួលខ្ញុំដែលមកពីទន្លេបិទ នាំយកមកព្រែកក្តាមវិញ រួចសឹមបន្តដំណើរទៅបាត់ដំបង។ បានណាត់គ្នាស្រេចបាច់ដូច្នោះហើយ ល្ងាចនោះខ្ញុំយកមាសពីរដុំជារបស់ផ្ទាល់ខ្លួន មូរនឹងចង្កេះខោទុកសម្រាប់ដូរចាយវាយនៅស្រុកគេ ពេលណាគ្មានប្រាក់Continue reading “ការភៀសខ្លួនរបស់ខ្ញុំ”
អ្នកដំណើរចេញនិងចូលនៅក្នុងទីតំបន់ ដាណាងវៀតណាមកណ្តាល សង្ស័យថាបានឆ្លងវីរុសកូវីត ១៩
NDO – ក្រសួងដឹកជញ្ជូន (MOT) បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយដើម្បីស្នើសុំឱ្យទីភ្នាក់ងារនិងអង្គភាពនានានៅក្នុងវិស័យនេះផ្អាករាល់ការហោះហើរផ្លូវដឹកជញ្ជូនផ្លូវថ្នល់និងរថភ្លើងសម្រាប់អ្នកដំណើរទៅនិងចេញពីទីក្រុង Da Nang រយៈពេល ១៥ ថ្ងៃចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី ២៨ ខែកក្កដា។ ក្រសួងពាណិជ្ជកម្មបានចាត់តាំងអគ្គនាយកដ្ឋានផ្លូវថ្នល់វៀតណាម (VNR) រដ្ឋបាលអាកាសចរណ៍វៀតណាមរដ្ឋបាលផ្លូវដែករដ្ឋបាលដែនសមុទ្រវៀតណាមនិងរដ្ឋបាលផ្លូវទឹកវៀតណាមដើម្បីសម្របសម្រួលជាមួយទីភ្នាក់ងារនិងអង្គភាពពាក់ព័ន្ធនៅក្នុងទីក្រុងដើម្បីត្រួតពិនិត្យនិងដឹកនាំបញ្ហាបន្ទាន់នៅក្នុង លក្ខណៈទាន់ពេលវេលា។ យោងតាមអនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន ឡេអានអាញ់ រាល់ជើងហោះហើរក្នុងស្រុកទៅនិងមកពីដាណាងត្រូវផ្អាក។ ទន្ទឹមនឹងនេះការហោះហើរកាន់តែច្រើននឹងត្រូវបានផ្អាក ដើម្បីបន្ថយភ្ញៀវទេសចរពីទីក្រុងដាណាងនៅយប់ថ្ងៃទី ២៨ ខែកក្កដា។ ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវខេត្តនិងអន្តរខេត្តទៅនិងមកក្រុងត្រូវបានបញ្ឈប់នៅក្នុងរយៈពេលនេះលើកលែងតែគោលបំណងផ្លូវការនិងការផ្គត់ផ្គង់ស្បៀងអាហារនិងរបស់ចាំបាច់។ សេវាកម្មនៅស្ថានីយ៍រថភ្លើងដាណាងក៏នឹងត្រូវបិទជាបណ្តោះអាសន្នផងដែរ។ បណ្តាញរថភ្លើងហាណូយ – ហូជីមិញនឹងបន្តប៉ុន្តែវានឹងមិនទទួលឬទម្លាក់អ្នកដំណើរនៅដាណាងទេ។ គណៈកម្មាធិការដឹកនាំរបស់ទីក្រុងហាណូយសម្រាប់ការបង្ការនិងត្រួតត្រា Covid-19 បានរៀបចំការប្រជុំតាមអ៊ិនធរណេតជាមួយថ្នាក់ដឹកនាំស្រុកនិងក្រុងនានាក្នុងទីក្រុង។ ទីក្រុងនេះបានកន្លងផុតទៅ ១០៣ ថ្ងៃដោយគ្មានករណីថ្មីដែលបានរាយការណ៍នៅក្នុងសហគមន៍។ ទោះយ៉ាងណាបច្ចុប្បន្នមានប្រជាជនប្រមាណពី ១៥.០០០ ទៅ ២០,០០០ នាក់កំពុងធ្វើដំណើរនៅដាណាងដែលនាំមកនូវហានិភ័យប្រឈមនិងការឆ្លងនៃជំងឺ។ ប្រធានគណៈកម្មាធិការប្រជាជនក្រុងហាណូយបានស្នើឱ្យតំបន់នានាត្រូវផ្តួចផ្តើមគំនិតក្នុងការទប់ស្កាត់ការរីករាលដាលនៃ Covid-19 យ៉ាងឆាប់រហ័សដោយផ្តោតលើការពិនិត្យឡើងវិញនូវរាល់ប្រជាជនដែលធ្វើដំណើរពីទីក្រុង Da Nang ទៅទីក្រុងហាណូយចាប់តាំងពីថ្ងៃទី ៨ ខែកក្កដាជាពិសេសពីតំបន់ដែលរងផលប៉ះពាល់ពីការរាតត្បាត។ ប្រជាជនដែលត្រឡប់មកពីទីក្រុង Da Nang គួរតែប្រកាសនិងត្រួតពិនិត្យសុខភាពរបស់ពួកគេយ៉ាងសកម្ម។ មន្ទីរពេទ្យនិងមណ្ឌលសុខភាពត្រូវតែអនុវត្តនីតិវិធីសម្រាប់ការការពារនិងការត្រួតពិនិត្យ Covid-19 ក្នុងការពិនិត្យនិងព្យាបាល។ https://en.nhandan.com.vn/
បុព្វហេតុនៃការទម្លាក់សម្តេចសីហនុ
ចាប់ពីឆ្នំា ១៩៦០ មក សម្តេចសីហនុបានធ្លាក់ចូលទៅក្នុងអន្ទាក់របស់មេដឹកនំាវៀតណាមនិងចិនប្រជាមានិត ព្រោះតែសម្តេចសីហនុមិនស្គាល់ខ្លួនលោកនិងមិនស្គាល់នរណាជាសត្រូវ នរណាជាមិត្តអោយបានច្បាស់លាស់។ តាមការពន្យុះរបស់មេដឹកនំាចិន ជូ អេងឡាយ សម្តេចសីហនុបានបញ្ឈប់ល្បែងឲ្យសហរដ្ឋអាមេរិកបន្តការកសាងផ្លូវក្នុងស្រុកខ្មែរតទៅទៀត ព្រោះមេដឹកនំាចិនបានបំភ័យសម្តេចថា ( អាមេរិកសង់ផ្លូវធំៗគឺមានបំណងងាយស្រួលចុះ យន្តហោះចម្បំាងដណ្តើមអំណាចពីទ្រង់) ។ នេះគឺយុទ្ធសាស្រ្តរបស់ចិននិងវៀតណាម ហូ ជីមិញ ដែលចង់ឲ្យទីជនបទស្រុកខ្មែរនៅដាច់ស្រឡះពីសង្គមដឹកនំា ពីការទាក់ទងជាមួយទីក្រុង ក្នុងគោលបំណងកុំឲ្យជនបទស្រុកខ្មែររីកចម្រើន បាន ដើម្បីទុកឱកាសអោយវៀតណាមនិងខ្មែរក្រហមងាយស្រួលក្នុងការធ្វើឃោសនាទាក់ទាញរាស្រ្តខ្មែរឲ្យស្រឡាញ់ទ្រឹស្តី ក្រហម ដូចដែលម៉ៅ សេទុងបានជោគជ័យក្នុងចំណោមប្រជារាស្រ្តចិនក្រីក្រនៅទីជនបទស្រែចម្ការ ឯស្រុកចិនពីមុន។ ដើម្បីផ្គាប់ចិត្តមេដឹកនំាចិននិងព្រមានសហរដ្ឋអាមេរិកផង សម្តេចសីហនុបានបញ្ជាលោក ឃឹម ទិត ដឹកនំាទាហានហ្លួងស្លៀកពាក់ស៊ីវិលចេញទៅប្រមូលសិស្សានុសិស្សពីគ្រប់វិទ្យាល័យរដ្ឋនិងឯកជនក្នុងក្រុង ( ជាពិសេសសិស្សពីវិទ្យាល័យចម្រើនវិជ្ជា កម្ពុជាបុត្រ) ទៅវាយស្ថានទូតអាមេរិក ស្ថានទូតអង្គគ្លេស ( ជិតវិមានឯករាជ្យ កាលនោះស្មេរដែលជាសិស្សថ្នាក់ទី៤ វិទ្យាល័យស៊ីសុវត្ថិបានតាមទៅ ហើយឈរមើលលើចិញ្ចើមវិថីព្រះនរោត្តមខាងលិច ឃើញសិស្សមួយក្រុមកំពង់រើកកាយហ្វិលកុនទម្លាក់ចោលតាមបង្អួចពីជាន់លើមកក្រោម) វាយបំផ្លាញទីចាត់ការទស្សនាវដ្តី លោកសេរីជាប់ខាងត្បូងវិទ្យាល័យស៊ីសុវត្ថិ) ក្នុង ១៩៦៣ ផ្តាច់ជំនួយមានចំណងរបស់អាមេរិក ហើយបង្កើតជំនួយឥតចំណងរបស់ចិន រុស្ស៊ីនិងប្រទេសកុម្មុយនីស្តដទៃវិញ ហើយដល់ឆ្នំា ១៩៦៥ សម្តេចក៏ផ្តាច់ចំណងទូតជាមួយសហរដ្ឋអាមេរិកទាំងស្រុងតែម្តង។ ការផ្តាច់ជំនួយសហរដ្ឋអាមេរិកធ្វើឲ្យសេដ្ឋកិច្ចខ្មែរស្ទះ មានវិបត្តិយ៉ាងធ្ងន់។Continue reading “បុព្វហេតុនៃការទម្លាក់សម្តេចសីហនុ”
លទ្ធផលនៃផែនការហូជីមិញ
បុព្វហេតុនៃជ័យជម្នះរបស់ខ្មែរក្រហម និងការបរាជ័យរបស់របបសាធារណរដ្ឋខ្មែរ លោក សាឡុត សរ ឬ ប៉ុល ពត តែងតែអួតថា ៖ ពួកខ្លួនវាយឈ្នះអាមេរិកកាំង និងរបបសាធារណរដ្ឋខ្មែរ ដោយសារតែនយោបាយដ៏ភ្លឺស្វាងរបស់អង្កការនិងកងទ័ពប្រដាប់អាវុធប្រជាជនកម្ពុជាដ៏ខ្លាំងក្លាមហាអស្ចារ្យ ដូចចម្រៀងមួយបទរបស់ខ្លួនថា ៖ នយោបាយរួមផ្សំអាវុធ ប្រសើរមុះមុតរបស់អង្គការ …។ តាមពិតជ័យជម្នះរបស់ពួកគេបានមកក៏ដោយសារតែយួន និងចិនទៅវិញទេ បើគ្មានជំនួយសម្ភារ៖សន្ធឹកសន្ធាប់ពីចិនប្រជាមានិតនិងជំនួយពីកងទ័ពយួនខាងជើង វៀតកុង ដែលវាយខ្មែរសាធារណរដ្ឋពីខែមេសា ១៩៧០ មកខែមិនា ១៩៧៣ ព្រមទាំងសភាសហរដ្ឋអាមេរិកសម្រេចឲ្យបញ្ឈប់លែងប្រើយន្តហោះ បេ ៥២ ទៅទម្លាក់គ្រាប់បែកលើដែនដីខ្មែរទៀតចាប់ពីឆ្នំា ១៩៧៣ ទេនោះ ខ្មែរក្រហមច្បាស់ជារកមិនឃើញជ័យជម្នះថ្ងៃទី ១៧ មេសា ១៩៧៥ នោះឡើយ។ ថែមពីនេះ មានកត្តាបីសំខាន់ៗធំ បានធ្វើអោយរបបសាធារណរដ្ឋខ្មែរដួលរលំ ដូចខាងក្រោម៖ ខ្មែរសាធារណរដ្ឋ ១. មានខ្មាំងផ្ទៃក្នុងចៅហ្វាយខេត្តភាគច្រើនដូចជា សៀក សំអៀត ជាពិសេសនាយការិយាល័យទី២ គីម អេង ធូរុនដេត ដែលផ្តល់ចំណុចខ្សោយក្រុមសាធារណរដ្ឋនិងការសម្ងាត់នៃប្រតិបត្តិការសឹកទៅខ្មែរក្រហម។ ២. ពុករលួយលើសជំនាន់សម្តេចសីហនុ ១ ជាContinue reading “លទ្ធផលនៃផែនការហូជីមិញ”
សារមន្ទីរវាលពិឃាតបាចូវ
ការសម្លាប់រង្គាលនៅក្រុងបាចូវត្រូវបានអនុវត្តដោយកងទ័ពនៃកងទ័ពកម្ពុជាប្រជាធិបតេយ្យគឺខ្មែរក្រហមនៅថ្ងៃទី ១៨ ខែមេសាឆ្នាំ ១៩៧៧ នៅបាចូវខេត្តអានយ៉ាង(មាត់ជ្រូកកម្ពុជាក្រោម)ប្រទេសវៀតណាមខាងត្បូង។ ក្នុងចំណោមអ្នកដែលស្លាប់មានជនស៊ីវិល ៣.១៥៧ នាក់ត្រូវបានសម្លាប់។ មានតែពីរនាក់ប៉ុណ្ណោះដែលបានរួចជីវិតពីការសម្លាប់រង្គាល។ ការវាយប្រហារគឺជាព្រឹត្តិការណ៍មួយដែលបានជំរុញឱ្យមានការចូលលុកលុយរបស់វៀតណាមនៅកម្ពុជា។ ព្រឹត្តការណ៍នេះ ជាការលេសមួយដែលវៀតណាមអាចឈ្លានពានកម្ពុជាដោយចេញមុខបាន។ បន្ទាប់ពី មានការបះបោរក្បត់ពីសំណាក់មេដឹកនាំខ្មែរនៅបូព៌ាទិសនិងឧត្តរទិស ដោយមានសោ ភឹម បានធ្វើការដឹកនាំទ័ពសម្តៅក្រុងភ្នំពេញ ។ ក្រោយពីការចាប់សោ ភឹមបាន លោល ប៉ុល ពត ឬសាឡុត សរ បានបញ្ជាទ័ពឲ្យវាយសសម្រុកចូលទៅក្នុងទឹកដីវៀតណាម នៅពេលដែលដឹងថា វៀតណាមបានគំាទ្រដល់ចលនាបះបោរនេះ ។ យួនបានដឹងហេតុការណ៍ជាមុន ហើយក៏បានជម្លៀសប្រជាជនរបស់ចេញអស់ពីតំបន់ទាំងនោះ ចំណែកខ្មែរក្រោមដែលមានសញ្ជាតិជាខ្មែរនោះ គេមិនបានផ្តល់ដំណឹងឲ្យដឹងនោះទេ ។ កងទ័ពរបស់កម្ពុជាប្រជាធិបតេយ្យបានវាយសម្រុកសម្លាប់ភាគច្រើនជាពលរដ្ឋខ្មែរក្រោមតែប៉ុណ្ណោះ។ មុននិងកងទ័ពយួនចូលឈ្លានពានស្រុកខ្មែរ ប៉ុល ពតមិនអាចកាន់កាប់តំបន់ត្រើយខាងកើតទន្លេមេគង្គ ភូមិភាគបូព៌ាបានទេ ប្រជាជនមានការរំជើបរំជួល បះបោរស្លាប់រស់ជាមួយកងឈ្លប។ មានរឿងអ្នកខ្លាំងពូកែចេញជួយអ្នកស្រុក រឿងលោកតាសក់ស( ចារបុរសយួន) ចូលមកបង្កចលាចល ក្រុមទាហានខ្មែរក្រហម បើយោធាដេញតាមក៏គេចខ្លួនបាត់រកមិនឃើញឡើយ ឯខេត្តបាត់ដំបងមានពាក្យចចាមអារាមខ្សឹបខ្សួលតគ្នាពីមាត់មួយទៅមាត់មួយថា អ្នកមានបុណ្យជិតកើតហើយ ខ្លះទៀតថាកើតហើយ តែចេញតាមឆ្អឹងជំនីម្តាយមិនដូច មនុស្សសាមញ្ញ ធម្មតាទេ ខ្លះទៀតថា ពួកយោធាប្រុងសម្លាប់ទាំងម្តាយនិងកូនតែយោធានោះត្រូវស្លាប់ខ្លួនវិញ។Continue reading “សារមន្ទីរវាលពិឃាតបាចូវ”
គំនិតខ្លាចនយោបាយ
មានថ្នាក់ដឹកនំាយើងខ្លះ ខ្លាចនយោបាយទាំងខ្លួនឯងកំពុងស្ថិតនៅរង្វង់នយោបាយ។ រដ្ឋការចាត់ឲ្យទៅកាន់ការនយោបាយ ដើម្បីជួយប្រទេសជាតិខ្លួន តែបែរទៅជានិយាយនឹងជនបរទេសនោះថា៖ ខ្ញុំស្អប់នយោបាយណាស់ ខ្ញុំសុំតែរស់ទេ ខ្ញុំមិនចេះធ្វើនយោបាយទេ!។ ស្តាប់ចុះ! បើមានមនុស្សរបៀបហ្នឹងច្រើននាក់ប្រទេសជាតិមុខជានឹងពិបាកពុំខាន។ គួរឆ្ងល់! បើថា ខ្លាចនយោបាយហើយ ម្តេចឡើយក៏ទៅស្ម័គ្រសុំគេទៅនៅធ្វើការត្រង់កន្លែងដែលគេកំពុងធ្វើនយោបាយ? នេះហើយចរិកខ្មែរ! ដែលចង់តែធំ តែមិនចេះដឹងមុខងាររបស់ខ្លួនថា ត្រូវធ្វើអ្វី? ។ ឬមួយយល់ថា កន្លែងនោះជា កន្លែងខ្លាញ់ស្រួលអញប្រមូលដុល្លារយកមកធ្វើមានបាន? ឱ! បើគិតបែបនេះ ខ្ញុំសូមអង្វរចុះ ព្រោះរបររកស៊ីសម្រាប់មានបាននោះ មានគគោក ចេញទៅរកស៊ីទៅ កុំលេងយកកន្លែងដែលគេត្រូវធ្វើនយោបាយ មកធ្វើជាកន្លែងជំនួញ នោះមិនល្អទេ! អាចនឹងក្លាយទៅជាចម្ប៉ារសាត់ដូចចក កូនចៅរកស្រុកនៅនឹងគេគ្មាន។ ដូច្នេះ យើងគួរបណ្តុះស្មារតី ជាអ្នកនយោបាយគ្រប់ៗគ្នា ឲ្យគម្រូដល់កូនចៅយើងតៗទៅមុខទៀត កុំឲ្យខ្លាចនយោបាយ ឲ្យស្រឡាញ់នយោបាយ ស្រឡាញ់ស្រុកទេស កសាងស្រុកទេសដោយខ្លួនឯង ប្រកបដោយស្មារតីទទួលខុសត្រូវនិងមនសិការជាតិ។ មិនចាំបាច់ពឹងនរណាឲ្យមកដើរនយោបាយជួសកសាងស្រុកទេសជួសនោះទេ! គ្មានបរទេសណា មានចិត្តល្អ ចង់ជួយដើរនយោបាយជួសខ្មែរ កសាងស្រុកឲ្យខ្មែរ ជួសខ្មែរនោះទេ! បើថា ចង់យកផលប្រយោជន៍ពីខ្មែរនោះ វាមែន! រឿងបរទេសនេះContinue reading “គំនិតខ្លាចនយោបាយ”
គំនិតលួចយកយោបល់គេ
មានជនជាតិខ្មែរយើងខ្លះ ចូលចិត្តយកយោបល់របស់អ្នកដទៃ មកធ្វើជាយោបល់របស់ខ្លួនឯងផ្ទាល់ ជាហេតុនាំឲ្យអ្នកបញ្ចេញយោបល់លែងចង់បញ្ចេញយោបល់របស់ខ្លួនតទៅទៀត។ បញ្ចេញធ្វើអ្វី ? បើប្រធាន បើមិត្តនោះ យលយោបល់ខ្លួនទៅធ្វើជាយោបល់របស់គេទៅហើយ។ ដូចយ៉ាង ឈ្មោះ ម៉ី បានជូនយោបល់នៅពេលអង្គប្រជុំធំ ហើយអង្គប្រជុំបានយល់ស្របទាំងស្រុង។ ដល់ពេលសម្រេចស្រាប់តែបាត់ឈ្មោះ ម៉ី ទៅជាចេញឈ្មោះ សុក្រ សៅរ៍ឯណោះទៅវិញ ។ កាលជំនាន់ចាស់ , សម្តេចសីហនុតែងតែស្ទង់យោបល់នៅអង្គប្រជុំរាល់ពេល ហើយចម្រាញ់យកយោបល់ណា ៤ ឬ ៥ ដែលល្អៗមកស្រែកថា ៖ បើតាមយោបល់របស់ខ្ញុំ គួរតែធ្វើយ់ាងនេះ ធ្វើយ់ាងនោះ។ ត្រង់ថា បើធ្វើតាមលោកនេះ លោកនោះ ឬធ្វើតាមយោបល់របស់លោកនេះ លោកនោះ ដែលគាត់សរសេរក្នុងសៀវភៅនេះ នោះ ជាហេតុនាំឲ្យ ម្ចាស់យោបល់គ្នាពេញចិត្តផងនោះ ឥតថាទេ តើនរណានឹងជួយយោបល់ល្អៗទៀត? គំនិតលួចយោបល់គេនេះ ល្មមអស់លោកខ្លះផ្លាស់ចេញហើយ ។
គំនិតមានតែអញ
មានវរជនខ្លះ ដែលធ្វើជាប្រធានអង្គប្រជុំណាមួយសប្បាយណាស់នឹងនិយាយបែកជាអូរហូរជាស្ទឹង រហូតដល់ទៅជ្រុលរឿងខុសរបៀបវារៈទៅក៏មាន។ បញ្ចេញយោបល់មក សុទ្ធតែបញ្ជាក់ថា គិតនោះត្រឹមត្រូវហើយ យោបល់នោះល្អហើយ ឲ្យសមាជិកអង្គប្រជុំអនុម័តតាមចុះ។ កាលបើមានសមាជិកណាជំទាស់ឬសុំជូនយោបល់ខ្លះនោះ រមែងតែងតែមិនសប្បាយចិត្តសោះឡើយ ព្រោះម្លាប់អាត្មាឯងនោះ ចេះតែមើលងាយគេ ថាគេមិនកើតទេ គេមិនដល់ខ្លួនទេ គេល្ងង់ ឯខ្លួនវិញគឺជាអ្នកចេះដឹងជ្រៅជ្រះ ជាបញ្ញវន្ត ជាមនុស្សកំពូល គំនិតរបស់ខ្លួនជាគំនិតពេជ្រ គំនិតរបស់អ្នកដទៃ ជាគំនិតកាក មិនបានការ មិនត្រូវមកបញ្ចេញអ្វីទេ។ គំនិត(អញនិយម) នេះជាគំនិតផ្តាសហូសហេតុ ពីព្រោះគេឯទៀត ក៏ជាមនុស្សមានវិចារណញ្ញាណដែរ ធ្លាប់ត្រិះរិះរកហេតុផលក្នុងរឿងណាមួយដែរ គេចេះដឹងមួយបែប យើងចេះដឹងមួយបែប ត្រូវបញ្ចេញយោបល់ផង ដើម្បីរកលទ្ធផលល្អឲ្យអង្គប្រជុំឬសមាគម។ ពីព្រោះតាមធម្មតា សូម្បីអ្នកសិល្បៈដូចគ្នាក៏មិនអាចទទួលភារៈធ្វើការឲ្យបានសព្វគ្រប់តែម្នាក់ឯងបានទេ វាត្រូវតែអ្នករបាំពូកែខាងរាំ អ្នកគូរពូកែខាងគូរ អ្នកភ្លេងពូកែខាងភ្លេងមួយមុខៗ ពិសេសរៀងៗខ្លួន វាមិនមែនអ្នករបាំចេះរាំហើយចេះគូរ ចេះលេងភ្លេងសព្វគ្រប់នោះទេ ឬក៏អ្នកភ្លេងចេះទាំងគូរទាំងរាំរែកនោះទេ។ ម្នាក់ៗមានវិជ្ជាជីវ ៈ ពិតប្រាកដតាមជំនាញរៀងខ្លួន។ យ៉ាងណាមិញ យើងជាប្រធាន យើងចេះដឹងតាមសមត្ថភាពយើង គេឯទៀត ក៏មានចំណេះដឹងអ្វីផ្សេងសម្រាប់និយាយឲ្យយើងស្តាប់ដែរ គួរតែយើងឲ្យគេនិយាយផង ស្តាប់ផង ព្រោះតាមសង្កេតមក ធម្មតាប្រធានអង្គប្រជុំច្រើនតែ យល់លើការទូទៅ ឯការកំប៉ិកកំប៉ុកនោះContinue reading “គំនិតមានតែអញ”
សង្រ្គាមដែលធ្វើឲ្យអាមេរិកចាញ់ទាំងមិនអស់ចិត្ត
ក្នុងសង្រ្គាមនេះ យៀកកុងចំណេញទាំងលើឆាកអន្តរជាតិនិងសង្រ្គាមក្នុងស្រុក នៅវេលាយប់ទីមួយ នៃថ្ងៃបុណ្យចូលឆ្នំាវៀតណាម, យៀកកុងទាំង១០០.០០០នាក់ បានវាយសម្រុកព្រមគ្នាទៅលើទីក្រុងធំ ៣៦, ទីក្រុងមធ្យម ៤៤ និង ភូមិ ៦៤, ហើយទិសដៅសំខាន់គឺក្រុងព្រៃនគរ។ សេនាធិការរដ្ឋាន អាមេរិកនៅព្រៃនគរ បញ្ជាក់ថា ពុំមានទីតាំងយោធាណាមួយនៅយួនខាងត្បូងបានគេចផុតពីការវាយប្រហារទេ។ សង្រ្គាមបានកែប្រែពីការប្រយុទ្ធគ្នា នៅក្នុងព្រៃមកជាការវាយប្រហារតាមទីក្រុង ក្នុងផ្ទះ ហើយសូម្បីតាមមន្ទីរ ពេទ្យ។ បុរស ស្រី្ត កូនក្មេង មនុស្សជរា ត្រូវបានសម្លាប់ចោលនៅលើគ្រែ ឬនៅកណ្តាលថ្នល់ ហើយទីក្រុងបានក្លាយជាអណ្តាតភ្លើង។ ចំណុចប្រាថ្នាសំខាន់របស់យៀកកុងនិងយួនខាងជើង គឺការវាយកម្ទេចស្ថានទូតអាមេរិក ដោយប្រើកងទត្តឃាតពិសេស។ មុនម៉ោង៣ភ្លឺ, កងអត្តឃាតពិសេស ជាង ១០នាក់ បានទម្លាយកំផែងស្ថានទូត ដោយគ្រាប់រ៉ូកែត ហើយបានចូលទៅដល់ស្ថានទូតអាមេរិក។ ការប្រយុទ្ធគ្នាបានកើតឡើងនៅទីនោះ រហូតដល់ ម៉ោង ៩ កន្លះព្រឹក ដោយកងអត្តឃាតពិសេសយៀកកុងត្រូវស្លាប់ទាំងអស់ ចំណែកពលទាហានអាមេរិកត្រូវស្លាប់ ៤នាក់។ សកម្មភាពនេះ សម្តៅធ្វើឲ្យមហាជន អាមេរិក អស់ទឹកចិត្ត។ នៅសហរដ្ឋអាមេរិកវិញ ប្រជារាស្រ្តអាមេរិក ១០.០០០.០០០នាក់Continue reading “សង្រ្គាមដែលធ្វើឲ្យអាមេរិកចាញ់ទាំងមិនអស់ចិត្ត”
