
តើវៀតណាមគួរដឹងគុណកម្ពុជាឬកម្ពុជាត្រូវដឹងគុណវៀតណាម?
សង្រ្គាមនៅយួនខាងត្បូងត្រូវបានចែកជា៤ ប្រភេទ គឺសង្រ្គាមលើអាកាស, សង្រ្គាមលើទឹក, សង្រ្គាមលើដី, និងសង្រ្គាមក្រោមដី។ សង្រ្គាមអាកាសបានប្រព្រឹត្តទៅដោយការទម្លាក់គ្រាប់បែក១.០០០.០០០តោនលើយួនខាងត្បូង, ដោយឧទ្ធម្ភាគចក្រនិងយន្តហោះគ្រប់ធុនរាប់ពីតេ ២៨ រហូតដល់ បេ ៥២ ។ គ្រឿងអាវុធដែលបានធ្វើឲ្យស្អុយឈ្មោះអាមេរិកខ្លំាងជាងគេគឺ ជាតិម្ស៉ៅគីមី សម្រាប់ជម្រុះស្លឹកឈើនិងគ្រាប់បែកណាប៉ាល។ គ្រាប់នេះ កើតមកពីល្បាយនៃប្រេងសំាងជាមួយណាហ្វតេណាតនិងប៉ាលមីតាត ដឺ សូដ្យូម, ជួនកាលមានលាយហ្វូស្វ័រផង។ អំណាចកម្តៅដែលផ្តល់ ដោយធាតុឆេះទាំងនេះ កើនឡើងដល់សីតុណ្ហភាព២.០០០ អង្សាសេ, ហើយកំណកណាប៉ាលដែលជាប់លើស្បែកឆេះដល់ឆ្អឹង។ ឧទ្ធម្ភាគចក្រ៤.៣២០គ្រឿងត្រូវបានបាញ់ធ្លាក់ ដោយយៀកកុង។ ចំណែកសង្រ្គាមជើងទឹកវិញ បានប្រព្រឹត្តទៅជាពិសេសនៅដីសណ្តរនៃទន្លេមេគង្គ, ដើម្បីវាយប្រហារក្បួនទូកដែលដឹកនំាគ្រឿងអាវុធ, ស្បៀងអាហារនិងពលទាហានយៀកកុង។ នៅតាមឆ្នេរសមុទ្រយួន មានមូលដ្ឋានធំនៅដាណាង។ ដែលក្រោយឆ្នំា១៩៧៥ បានក្លាយជាមូលដ្ឋាននាវាចរណ៍ សំខាន់បំផុតរបស់សហភាពសូវៀតនៅអាស៊ីភាគអាគ្នេយ៍។
សង្រ្គាមជើងគោក នៅរដូវក្តៅនៃឆ្នំា១៩៦៩ ទាហានអាមេរិកបានកើនឡើងដល់ ៥០០.០០០នាក់, មានប្រើរថយន្តបន្ទុកតូចធំ, រថពាសដែក សម្រាប់ដឹកទាហាន, រថគ្រោះធុនធ្ងន់, កំាភ្លើងត្បាល់, កំាភ្លើងធំ១០៥មម.., ១៥០មម, និង២៥០មម, ព្រមទាំងបរិក្ខារអសន្យាណូសម្រាប់ប្រតិបត្តិការនៅវេលាពេលយប់, គ្រឿងរ៉ាដា, ឧបករណ៍សម្រាប់ស្តាប់ស្នូរជើងដើរ និងសម្លេងមាត់និយាយហើយពិសេសបំផុត មានរហូតដល់ប្រដាប់ស្រូបក្លិននៃលាមកមនុស្ស ដែលបន្លឺសម្លេង ពេលណាមានក្លិនស្អុយ។
សង្រ្គាមក្រោមដី ជាសង្រ្គាមចម្លែកជាងគេដែលក្រៅពីទីជម្រកក្នុងដែនដីខ្មែរ ហើយនៅពេលស្លឹកឈើជ្រុះអស់ដោយថ្នាំគីមី, យៀកកុងត្រូវសម្ងំក្នុងលេណដ្ឋានដែលជារូងនៅក្រោមដី ដើម្បីគេចពីការ( តាមរកហើយកម្ទេចចោល)។ ទឹកដីយួនខាងត្បូងបានក្លាយជារូងកណ្តៀរយៀកកុង, ហេតុដូច្នោះហើយបានជាអាមេរិកប្រឌិតបង្កើតប្រដាប់សម្រាប់ស្រូបក្លិនលាមកមនុស្ស។
ក្នុងតំណាក់កាលនេះ ខ្ញុំបាទសូមឆ្លៀតឱកាស ដើម្បីសួរលោកអ្នកអានឡើងវិញថា៖ បើគ្មានទីជម្រកក្នុងដែនដីខ្មែរទេ, បើគ្មានគ្រឿងអាវុធដែលត្រូវបានបញ្ជូនកាត់ប្រទេសខ្មែរទេ, ហើយបើគ្មានស្បៀងអាហារនិងបរិក្ខារចំនួន៨០% ពីខ្មែរទេ, តើសង្រ្គាមយៀកកុងអាចក្លាយទៅជាយ៉ាងណា?
ឧត្តមភាពនៃមធ្យោបាយខាងយោធាអាមេរិកអាចឲ្យសន្សំសំចៃជីវិត នៃពលទាហានអាមេរិកម្នាក់ទល់នឹងជីវិតយៀកកុង១០នាក់។ ការតស៊ូរបស់យួនកុម្មុយនីស្ត ដែលមានការគាំទ្រយ៉ាងប្តូរផ្តាច់ពីសហភាពសូវៀតនងិចិន ហើយទោះជាមិនអាចបោះបង់ចោល, បានស្ថិតក្នុងក្តីអស់សង្ឃឹម។ មេដឹកនំានៅហាណូយ ចាប់ផ្តើមយល់ច្បាស់ ចាប់ពីចុងឆ្នំា១៩៦៧ ថា បើពួកគេនៅសម្ងំតែក្នុងរូងកណ្តៀរហើយបន្តធ្វើសង្រ្គាមឆ្មក់ ដូច្នេះ, ពួកគេនឹងត្រូវស្ថិតនៅទីនោះ រហូតដល់ស្លាប់។ ចំពោះ យ៉ ង្វៀង យ៉ាប់, ដែលធ្លាប់មានថ្វីដៃនៅឌៀនបេនភូ កាលពីសង្រ្គាមឥណ្ឌូចិនទីមួយ, ( មធ្យោបាយមានតែមួយ គឺបញ្ចេញកណ្តៀរទាំងអស់ពីក្នុងរូង ដែលពួកគេនឹងត្រូវស្លាប់ ហើយវាយសម្រុកតែមួយលើកផ្តាច់ព្រ័ត្រទៅលើក្រុងទាំងអស់នៅយួនខាងត្បូង។ ការវាយប្រហារជាទូទៅ អាចកម្ទេចកម្លាំងទប់ទល់របស់យួនខាងត្បូងបាន)។
ជាល្បែងភ្នាល់មួយមានគ្រោះថ្នាក់, ព្រោះពលទាហានទាំងនេះ ដែលធ្លាប់ថ្នឹក តែជាមួយសង្រ្គាមទ័ពព្រៃ ធ្វើម្តេចនឹងអាចសម្របខ្លួនជាមួយសង្រ្គាមចេញមុខព្រមទាំងអានុភាពនៃគ្រឿងសព្វាវុធអាមេរិកបាន។ យ៉ាងណាក៏ដោយ, ចំពោះជោគជ័យ, យ៉ ង្វៀង យ៉ាប់ បានសង្ឃឹមយ៉ាងមំាទៅលើការបះបោរជ្រោមជ្រែងពីសំណាកប្រជាជនក្នុងទីក្រុង។ លទ្ធភាពអាចកើតមាន ហើយទោះបីយ៉ាងណា យ៉ាប់គ្មានផ្លូវជ្រើសរើសផ្សេងទេ។ នៅដើមខែមករា ១៩៦៨ យ៉ ង្វៀង យ៉ាប់ បានបញ្ចូនដល់កម្រិតអតិបរមានូវគ្រឿងអាវុធ, ស្បៀងអាហារនិងពលទាហានតាមផ្លូវលំហូជីមិញ មកយួនខាងត្បូង ហើយកម្មករផ្នែកដឹកជញ្ចូនរាប់ពាន់នាក់ត្រូវស្លាប់ ដោយហេវហត់។ នៅចុងខែមករា ១៩៦៨ ពលទាហាន១០០.០០០នាក់ បានត្រៀមខ្លួនជាស្រេចសម្រាប់ការវាយសម្រុកផ្តាច់ព្រ័ត្ត។ កាលបរិច្ឆេទត្រូវបានជ្រើសរើស យ៉ាងផ្ចិតផ្ចង់ គឺថ្ងៃបុណ្យចូលឆ្នំាយួនទី៣០ មករា ១៩៦៨។
អត្តបទដកស្រង់៖ សោម សេកកុមារ
