កម្ពុជាក្រោម

ព្រះវិហារ

ប្រវត្តិវត្ត មុនីសាគរ(ដើមអម្ពិល)
មជ្ឈមណ្ឌលសាលាគណខេត្តពលលាវពីអតីតកាល
ព.ស២២១៩ គ​.ស១៦៧៥ ម.ស១៥៩៥ ​ ច.ស១០៣៧
ភូមិដើមអម្ពិល ឃុំព្រែកតាមុំ ស្រុកជ្រោយញ ខេត្តឃ្លាំង(អតីតពល្លាវ)

ក្នុងប្រវត្តិវត្តនេះ យើងខ្ញុំសូមរៀបរាប់អំពីឈ្មោះស្រុក ដែលមានប្រវត្តិ
ទាក់ទងនឹងភូមិសាស្រ្តទីនោះក្នុងខេត្តពលលាវ ដូចតទៅនេះ៖
កាលដើមឡើយក្នុងរាជខ្មែរនាសម័យលង្វែកនៅចុងសត្តវត្ស៍ទី១៦នៃ
រាជព្រះបាទសម្ដេចបរមខត្តិយាមហាចន្ទរាជា(អង្គចន្ទ័ទី១)ជាព្រះចៅក្រុងកម្ពុជាធិបតី ដែលកាលនោះទ្រង់គង់នៅរាជធានីក្រុង
លង្វែកមហានគរ។ បានតែងតាំងឧកញ៉ាអធិកវង្សា ពញាតាត ឲ្យ
ឡើងជាស្និទភូបាល ជាជហ្វាយស្រុកបាស័ក(គឺខេត្តឃ្លាំងសព្វថ្ងៃ)មាន
អំណាចត្រួតត្រាពីខេត្តឃ្លាំង រហូតដល់ខេត្តទឹកខ្មៅ។
តាមរដ្ឋបាលនាសម័យនោះ ក្នុងខេត្តពលលាវមានតែ២ស្រុកធំៗតែប៉ុណ្ណោះគឺស្រុកពុតធ្លេ(ហ្វាបិញ)នឹងស្រុកជ្រោយញ(វិញចូវ)ជាដើម។
បើតាមការហៅឈ្មោះភូមិសាស្រ្តដំបន់នេះមានឈ្មោះថា ជ្រៅយញ
ហើយពាក្យថា៖ ជ្រោយញនេះ ចាប់ផ្ដើមមានតាំងពីសម័យពញាតាត
នៅគ្រប់គ្រងម្លេះ។
ពាក្យថាជ្រោយញនេះ មានន័យថាៈមកអំពីភូមិសាស្ត្រកន្លែងនេះកាលដើម ជាជ្រោយកោះ មិនទាន់មានដីទំនាបជាប់គ្នាឡើយ។មាន
រុក្ខជាតិមួយប្រភេទឈ្មោះថា ដើមញ ដុះពាសពេញជុំវិញជ្រោយកោះ
ពីម្ដុំពាមនាងចន្ទ័(ស្ពានមីថាញ់១) រហូតមកដល់ចុងដំបន់ព្រៃជាប់
(ព្រំប្រទល់ខេត្តពលលាវ នឹងស្រុកវិញចូវសព្វថ្ងៃ) ដុះសុទ្ធតែដើមញ
ទើបបុព្វបុរសខ្មែរ ក្នុងសម័យនោះបានសន្មតឈ្មោះស្រុកនេះថា៖
ស្រុកជ្រោយញ តាំងពីពេលនោះរហូតដល់សព្វថ្ងៃនេះ។
អត្ថន័យនេះ មានអ្នកនិពន្ធម្នាក់ក៏បានលើកឡើងដូចន័យខាងលើ
ដែរ ក្នុងសៀវភៅរបស់លោកហ្វិញមិញ ដូចអ្វីដែលយើងលើកឡើង
ហើយនោះ។
វត្តមុនីសាគរ(ដើមអម្ពិល)ក៏បានបុព្វបុរសខ្មែរកសាងតាំងពីពេលនោះមកផងដែរ ដែលមានប្រវត្តិនិទានបានចារ៍ទុកជាសាក្សីមក៖
វត្តដែលបានកកើតប្រាកដឡើងដល់សព្វថ្ងៃនេះ មានព្រះតេជព្រះ
គុណធុតុង្គមួយព្រះអង្គព្រះនាម ប្រែស មានព្រះជន្មពី៦០ ទៅ៧០
ព្រះវស្សា ពុំប្រាកដស្រុកកំណើត។ ព្រះអង្គទ្រង់និមន្តបំពេញធិតុង្គ
ប្របតាមឆ្នេរសមុទ្រ លុះមកដល់ទីនេះ ទ្រង់បានយល់ទួលខ្សាច់ខ្ពស់
មានដើមអម្ពិលមួយដើមធំខ្ពស់ បែកមែកសាខាសំយ៉ាកសំយុងចុង
ធ្លាក់ដល់ដី ត្រូវខ្យល់បក់គួចវិល ហាក់បីដូចជាមានអ្នកបោសសំ
អាតទីនោះជានិរន្តរ៍កាល ព្រះអង្គទ្រង់សព្វព្រះហឬទ័យ បោះឆត្រ័ធុ
តុង្គនៅទីនោះតទៅ។ ស្របពេលនោះមានអ្នកនេសាទកំពុងតែប្រ
កបកិច្ចការនៅក្បែរមាត់សមុទ្រ ឃើញប្រការចំលែកនេះហើយគាត់
ក៏យកដំណឹងនេះ ប្រាប់ដល់លោកតាមេភូមិៗក៏ផ្សាយដំណឹងនេះ
ដល់អ្នកភូមិមាត់សមុទ្រ ពេលនោះមេភូមិក៏បបួលប្រជាជនខ្មែរទាំង
អស់ ចូលទៅសូមអារធនាព្រះអង្គ សូមឲ្យព្រះអង្គទ្រង់គង់ប្រថាប់នៅទីនេះ ដើម្បីជាស្រែបុណ្យ នឹងជាទីសក្ការៈនៃយើងខ្ញុំទាំងអស់គ្នា។
ទើបព្រះថេរៈមានសង្ឃដិការតបវិញថាៈ ញាតិញោមទាំងឡាយត្រូវតែ
កវត្តនៅទីនេះ ដើម្បីអាត្មាភាពគង់នៅបាន អ្នកភូមិទាំងនោះក៏មានសន្ដានចិត្តរីករាយយ៉ាងក្រៃលែង ក៏បានបបួលគ្នីគ្នាទាំងចាស់
ក្មេង ប្រុសស្រីស្ដាប់តាមបញ្ជារបស់មេភូមិ ចូលទៅរុករានទន្រ្ទានព្រៃ
កាប់ឆ្កា គាស់គល់លើកដី ដាក់ជាធារួចក៏សង់បានកុដិតូចមួយ
ដោយមានឈើដំបូលប្រកស្បូវ ប្រគេនព្រះថេរធុតុង្គគង់នៅ វត្តក៏កើតឡើងក្នុងពេលនោះដល់សព្វថ្ងៃនេះ អ្នកភូមិក៏នាំគ្នាហៅតៗគ្នា
មកថា វត្តដើមអម្ពិល ជាប់រហូតមក។
ឆ្នាំកវត្តនឹងនាមវត្ត បានប្រកដឡើងដល់សព្វថ្ងៃនេះ ដោយព្រះតេជ
ព្រញគុណព្រះនាម ប្រែស ជាដំបូងកសាងនៅព.ស២២១៩ ត្រូវនឹង
គ.ស១៦៧៥ ព្រះអង្គទ្រង់បានប្រទាននាមវត្ត២យ៉ាងគឺ៖
១ មុនីសាគរ លោកអ្នកដែលបានបួសរៀនក្នុងសំណាក់វត្ត សុទ្ធតែ
ទទួលបានអានិសង្សជាអ្នកប្រាជ្ញ នឹងបណ្ឌិតមានចិត្តទូលំទូលាយដល់ជាតិនឹងសាសនា ដូចព្រះសុទ្ធិបាលោ មហាសឺនឈូនជាដើម
សមនឹងនាមថា មុនីសាគរ ដែលមានអត្ថន័យថា អ្នកប្រាជ្ញមាត់
សមុទ្រ ឬហៅថាអ្នកបុណ្យមាត់សមុទ្រ។
២ ដើមអម្ពិល ក្នុងយុគកវត្តនៅទួលដីដើមអម្ពិលធំនេះ អ្នកភូមិ
កវត្តក៏ប្រកាសនាមវត្តថា វត្តដើមអម្ពិល ជារៀងរហូតមក។
ការកសាងវត្តមុនីសាគរ(ដើមអម្ពិល)បានឆ្លងកាត់ព្រះឧបជ្ឈាយ៍
ចំនួន១៨ព្រះអង្គដែលមាននាមដូចខាងក្រោមនេះ៖
ទី១.ព្រះឧបជ្ឈាយ៍ព្រះនាម ប្រែស ពីគ.ស១៦៧៥ ដល់គ.ស១៦៨១។
ទី២.ព្រះឧបជ្ឈាយ៍ព្រះនាម កែវ ពីគ.ស១៦៨១ ដល់គ.ស១៦៩៣។
ទី៣.ព្រះឧបជ្ឈាយ៍ព្រះនាម សូរ ពីគ.ស១៦៩៣ ដល់គ.ស១៧២១។
ទី៤.ព្រះឧបជ្ឈាយ៍ព្រះនាម រតន៍ ពីគ.ស១៧២១ ដល់គ.ស១៧៤០។
ទី៥.ព្រះឧបជ្ឈាយ៍ព្រះនាម គង់ ពីគ.ស១៧៤០ ដល់គ.ស១៧៧២។
ទី៦.ព្រះឧបជ្ឈាយ៍ព្រះនាម សឹម ពីគ.ស១៧៧២ ដល់គ.ស១៧៨១។
ទី៧.ព្រះឧបជ្ឈាយ៍ព្រះនាម សោម​ ពីគ.ស១៧៨១ ដល់គ.ស១៨២៤។
ទី៨.ព្រះឧបជ្ឈាយ៍ព្រះនាម សាន់ ពីគ.ស១៨២៤ ដល់គ.ស១៨៥១។
ទី៩.ព្រះឧបជ្ឈាយ៍ព្រះនាម ព្រហ្ម ពីគ.ស១៨៥១ ដល់គ.ស១៨៦៦។
ទី១០.ព្រះឧបជ្ឈាយ៍ព្រះនាមសាន្ត ពីគ.ស១៨៦៦ ដល់គ.ស១៨៨៥។
ទី១១.ព្រះឧបជ្ឈាយ៍ព្រះនាមអ៊ុន ពីគ.ស១៨៨៥ ដល់គ.ស១៨៩៨។
ទី១២.ព្រះឧបជ្ឈាយ៍ព្រះនាមអៀប ពីគ.ស១៨៩៨ ដល់គ.ស១៩១០។
ទី១៣.ព្រះឧបជ្ឈាយ៍ព្រះនាមលៀច ពីគ.ស១៩១០ ដល់គ.ស១៩១៩។
ទី១៤.ព្រះឧបជ្ឈាយ៍ព្រះនាម ម៉ក់ ពីគ.ស១៩១៩ ដល់គ.ស១៩២៦។
ទី១៥.ព្រះមេគណព្រះនាម កៅហ៊ុន ពីគ.ស១៩២៦ ដល់គ.ស១៩៤៨។
ទី១៦.ព្រះឧបជ្ឈាយ៍ព្រះនាម យ៉ឹក ពីគ.ស១៩៤៨ ដល់គ.ស១៩៥៩។
ទី១៧.ព្រះឧបជ្ឈាយ៍នាមសឺនឧត្តម ពីគ.ស១៩៥៩ ដល់គ.ស១៩៧៣។
ទី១៨.ព្រះសុទ្ធិបាលោ មហាសឺនឈូន បានគ្រប់គ្រងពីព.ស២៥១៧
គ.ស១៩៧៣ រហូតមកដល់សព្វថ្ងៃនេះ។
អំពីដីវត្ត នឹងស្រែវត្ត
ផ្ទៃដីវត្តដែលបានប្រាកដដល់សព្វថ្ងៃនេះ មានព្រះតេជព្រះគុណព្រះ
នាម ប្រែស នឹងបុព្វបុរសខ្មែរក្នុងភូមិដើមអម្ពិលកសាងទុកមក
ដល់បច្ចុប្បន្ននេះ ពីខាងត្បូងទល់នឹងផ្លូវលេខ៣៨,ពីខាងកើតទល់
នឹងដីភូមិលោកតានន់,ពីខាងជើងទល់នឹងមាត់ព្រែក,ពីខាងលិច
ទល់នឹងភូមិលោកតាមេន តាញូង,តាធីប្រវែង៤កុងឈើ,បណ្ដោយ
៥កុង១ឈើ មាន២០,៩១កុងស្ទូងក្រឡាស្មើនឹង២៧.០៩៨,៣៦ម៉ែត្រ
ការេ។
អពីវប្បធម៌ ការសិក្សា នឹងរក្សាទំនៀមទម្លាម់ប្រពៃណីជាតិខ្មែរ
វត្តមុនីសាគរ(ដើមអម្ពិល)ជាវត្តខ្មែរមួយក្នុងចំណោមវត្តខ្មែរទាំង៥៩
វត្តក្នុងខេត្តពលលាវក្នុងសម័យដើម គឺជាវត្តដែលបានបង្កើតសាលា
បាលី សិក្សាបានមុនគេ ដែលជាវត្តមានកត្តិនាមខាងសិក្សាភាសា
បាលី លេចឮក្នុងសម័យនោះ រហូតដល់ខេត្តនានា។
នៅដើមសត្តវត្ស៍ទី២០ វត្តមុនីសាគរបានក្លាយជាមជមណ្ឌលទីស្នាក់
ការសាលាគណខេត្តពលលាវ ដែលមានព្រះមគ្គញាណសាគរបញ្ញាវង្ស
ថេរៈ ព្រះនាម កៅហ៊ុន ជាព្រះមេគណខេត្តពលលាវ ដែលត្រូវបាន
ការតែងតាំងអំពីសម្ដេចព្រះធម្មសំវរវង្សតេជោសុមេធាធិបតីព្រះ
នាម សឺនចន្ឬ័ ជាព្រះរាជាគណៈថ្នាក់ឯក មានបរមងារជាសម្ដេច
ព្រះសង្ឃរាជនៅដែនបាស័ក គង់វត្តប្រាសាទគង់ ខេត្តឃ្លាំង។
ព្រមទាំងតែងតាំងព្រះថេរទាំងឡាយមាន៖ព្រះមុនីវង្សសុវណ្ណរតនា
មហាសឺនអោម ជាព្រះមេគណខេត្តឃ្លាំង,ព្រះអរិយឃោសាឥន្ទវិសុទ្ធិ
បរមសត្ថាមហាគណៈព្រះនាម លីឥន្ទ ជាព្រះបាឡាត់គណខេត្តឃ្លាំង
នឹងព្រះធម្មវង្សា(មង្គលឃោសា)ព្រះនាម ចៅសុខ ជាព្រះវិន័យធរ
ខេត្តពលលាវ ជាដើម។
ជាវិសេសក្នុងជំនាន់ព្រះឧបជ្ឈាយ៍មេគណព្រះនាម កៅហ៊ុន ដដែល
នេះមានការទទួលដំណើរស្វាគមន៍របស់គណៈប្រតិភូនៃក្រុមព្រះរាជ
បណ្ដាល័យពីប្រទេសកម្ពុជាក្នុងនោះមានអ្នកស្រី ហ្សុយសាន្ត កាប្បឺឡែស ជាប្រធានពុទ្ធសាសនបណ្ឌិត្យ នឹងសម្ដេចព្រះពោធិវង័្ស
ព្រះនាម ហួតតាត (កាលនៅជាព្រះសង្ឃវិជ្ជា)បានមកសិក្សាទស្សនា
វត្តខ្មែរនៅដែនកូសាំងស៊ីននេះ រួចក៏បានចូលមកកាន់វត្តដើមអម្ពិលនេះ ព្រមទាំងបានប្រគេនក្រដាស់បោះពុម្ភ នឹងសៀវភៅធម៌
ផ្សេងៗទៀត ទុកជាអានុស្សាវរីយ៍។
អំពីទូក ង របស់វត្តមុនីសាគរដើមអម្ពិល
ប្រពៃណីប្រណាំងទូក ង ដែលបុព្វបុរសខ្មែរបានបន្សល់ទុកមករហូត
ដល់បច្ចុប្បន្នសម័យ ជាល្បែងមួយដ៏ពេញចិត្តបំផុត នឹងព្យាយាមរក្សាដំកល់ទុក ដល់សព្វថ្ងៃអាចបញ្ជាក់ថា អំពីការសាមគ្គីជាធ្លុងមូល
អាចយកជ័យជំនៈនឹងកូរប្រកួតបាន។
តាមការស្រាវជ្រាវទូក ង វត្តដើមអម្ពិល បានកើតមានឡើងក្នុងជំនាន់ព្រះឧបជ្ឈាយ៍មេគណព្រះបញ្ញាវង្សត្ថេរព្រះនាម កៅហ៊ុន ដែល
ជំនាន់នោះទូកមានឈ្មោះថាៈទូករាជសីហ៍ តែក្រោយមកក៏ប្តូរឈ្មោះ
ថាៈ សារិកាកែវវិញ. ក្រោយមកទូកនោះយូរឆ្នាំពេកក៏សាច់ឈើពុក
អស់ ល្បឿនលឿនក៏ថយចុះជាដរាប។
នៅព.ស២៥២០ គ.ស១៩៧៦ ក្នុងការដឹកនាំរបស់ព្រះសង្ឃាភិបាល
ព្រះវិសាលប្បញ្ញោព្រះនាម ថាច់សឹក នឹងគណៈកម្មការមួយជំនួនធំ
បានស្នើសុំទូក ង ពីវត្តលក្ខណៈវង្ស(ឈូងធំ) មកជួសជុលប្រើប្រាស់
រួចក៏បានដាក់ឈ្មោះទូកថា៖ទូកដំរីស រហូតមកដល់សព្វថ្ងៃ។
លុះមកដល់ឆ្នាំ១៩៩០ ក្រោមអធិបតីភាពព្រះអគ្គលេខាធិការសា
លាគណខេត្តពលលាវព្រះឧបជ្ឈាយ៍មហាសឺនឈូន បានដឹកនាំចេញ
អុំនៅឆ្នាំ១៩៩០នៅព្រែកអំពូយាខេត្តឃ្លាំង បានទទួលជ័យលាភីថ្នាក់
លេខ១(សូមបញ្ជាក់ថាៈទូកង ដំរីសនេះ ល្បីឈ្មោះនៅអំឡុងចុងសត្តវត្ស៍ទី២០យ៉ាងក្រៃលែង ជាទូកក្នុងចំណោម៣វត្តក្នុងខេត្តឃ្លាំងដែល
មានឈ្មោះល្បីដូចជា៖ទី១ ទូកង វត្តបទុមសាលវន័ឧទ្យាន(ទំពក់សក់)
របស់ស្រុកកំពុងធំ(មីទូ) ទី២គឺទូកង វត្តព្រះបួនព្រះភត្រ្ត័នៅស្រុក
ចូវថាញ់(កំពុងធំ) នឹងទី៣គឺទូកដំរីស របស់វត្តមុនីសាគរនេះឯង៕

ស្រាវជ្រាវដោយ៖លោកគ្រូព្រឹទ្ធាចារ្យ យឿងអាង
រៀបរៀនជាថ្មីដោយ៖គណៈធម្មាចារ្យខេត្តពលលាវ ថ្ងៃពុធ៦កើត ខែ
ភទ្របទ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩។

Design a site like this with WordPress.com
Get started